
ប្រវត្តិរូបក្រុមកីឡាអេឡិចត្រូនិកDignitas
ក្រុមកីឡាអេឡិចត្រូនិកDignitasគឺជាក្រុមកីឡាអ៊ីស្ពតអាជីប ដែលមានមូលដ្ឋាននៅក្នុងទីក្រុងNewark រដ្ឋNew Jersey។ ក្រុមនេះបានបង្កើតឡើងក្នុងខែកញ្ញា ២០១១ នៅក្នុងសហរដ្ឋអាមេរិក។ ឈ្មោះខ្លីរបស់ក្រុមគឺ DIG។ ក្រុមកីឡាអ៊ីស្ពតរបស់អាមេរិកនេះលេងក្នុងការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសារLeague of Legends។ ក្រុមអ៊ីស្ពតDIG លេងក្នុងការប្រកួតល្បីៗដូចជា LCS Spring, LCS Mid-Season និងLCS Summer។ ជាលទ្ធផល វាធ្វើអោយក្រុមទទួលបានភាពល្បីល្បាញ ជុំវិញពិភពលោក។ លើសពីនេះទៅទៀត ក្រុមកីឡាអ៊ីស្ពតនេះទទួលបានការឧបត្ថម្ភដូចជា Harris Blitzer Sports & Entertainment, New Meta Entertainment, Caffeine.tv, Champion, HyperX, Mountain Dew, Raynor Gaming, Ridgebake និង VIE GG។ បច្ចុប្បន្ន អ្នកគ្រប់គ្រងទូទៅរបស់ក្រុមគឺ James Baker (Bakery)។ ចំនែកឯគ្រូបង្វឹកយុទ្ធសាស្រ្តរបស់ក្រុមឆ្នាំនេះគឺលោក Joshua Alan Mabrey ដែលគេស្គាល់លោកតាមរយៈឈ្មោះក្រៅថា Mabrey។ គាត់ជាជនជាតិ អាមេរិក។ ក្រុមកីឡាអ៊ីស្ពត មានកីឡាករចំនួន ៥នាក់។ ក្នុងនោះកីឡាករចំនួន ៤នាក់ជាជនជាតិ អាមេរិក។ ចំនែកឯ ម្នាក់ទៀតជាជនជាតិ វៀតណាម។
ការព្យាករណ៍ការប្រកួតរបស់ក្រុមDignitas
ការទស្សន៍ទាយលទ្ធផលការប្រកួតរបស់ក្រុមកីឡាអេឡិចត្រូនិកDignitasគឺភាគច្រើនផ្តោតលើការប្រកួតកីឡាអ៊ីស្ពតវិញ្ញាសារ League of Legends Championship Series។ ការប្រកួតពានរង្វាន់ LOLនៅក្នុងតំបន់អាមេរិកខាងជើងនេះ លេងជា៣រដូវកាលក្នុងមួយឆ្នាំ។ ក្នុងនោះការប្រកួតរួមមាន ការប្រកួតសំរាប់រដូវផ្ការីក(LCS Spring) ការប្រកួតពាក់កណ្តាលរដូវកាល(LCS Mid-Season) និងការប្រកួតរដូវក្តៅ(LCS Summer)។ សំរាប់រាល់ការប្រកួតគ្រប់រដូវកាល ការលេងក្នុងពូលគឺមានតែ១ផែនទីទេ ហើយប្រើរបៀបលេងបែប Triple Round Robin (Bo1)។ ដូច្នេះ គេហទំព័រ1XPLAYZយើង ផ្តល់ជូនការព្យាករណ៍ទៅលើការប្រកួតរបស់ក្រុមកីឡាអ៊ីស្ពតDignitas ចំពោះក្រុមឈ្នះម៉ោងធម្មតា និងពិន្ទុពិតប្រាកដ។ ក៏ប៉ុន្តែ ក្រុមកំពូលៗដែលចូលលេងក្នុងវគ្គPlayoffs ត្រូវលេងតាមទំរង់Double Elimination (Bo5)។ ហើយវគ្គនេះធ្វើអោយការប្រកួតនីមួយៗមានផែនទីចាប់ពី៣ រហូតដល់៥ផែនទីក្នុងមួយប្រកួត។ បន្ថែមពីនោះ យើងនឹងផ្តល់ការព្យាករណ៍១ទៀតគឺទៅលើ ចំនួនផែនទីសរុប។ រាល់ការព្យាករណ៍ទាំងអស់អាចរកបានក្នុងកាលវិភាគនៃពានរង្វាន់របស់សហរដ្ឋអាមេរិក។ ហើយគន្លឹះទាំងនោះគឺផ្តល់ជូនដោយមិនគិតថ្លៃនោះទេ។ ហើយទោះជាយ៉ាងនេះក្តី ការព្យាករណ៍មានត្រូវ និងមានខុស។ ដូចនេះសូមប្រើប្រាស់វាដោយពិចារណា។
ការភ្នាល់ការប្រកួតកីឡាអេឡិចត្រូនិក
តើធ្វើយ៉ាងណាដើម្បីភ្នាល់កីឡាអ៊ីស្ពតអោយឈ្នះ? ជំហ៊ានដំបូងក្នុងការភ្នាល់ការប្រកួតកីឡាអេឡិចត្រូនិក គឺស្គាល់ហ្គេម។ យល់ច្បាស់ពីប្រភេទហ្គេម និងពីរបៀបនៃការលេង គឺជាតម្រូវការ។ កីឡាអេឡិចត្រូនិកគឺគ្រប់ដណ្តប់ស្ទើរគ្រប់វីដេអូហ្គេម កីឡាហ្វេនតាស៊ី វិស្សូលស្ពត និងជាច្រើនទៀត។ បន្ទាប់ពីនោះគឺស្គាល់ពីកម្រិតនៃកីឡា ច្បាប់នៃពានរង្វាន់ និងទម្រង់នៃការលេងវគ្គនីមួយៗ។ ស្ទើគ្រប់ប្រទេសទាំងអស់ប្រើទម្រង់លេងផ្សេងៗគ្នា សំរាប់ពានរង្វាន់របស់ពួកគេ។ ឧទាហរណ៍ ការប្រកួតពានរង្វាន់វិញ្ញាសារLeague of Legends នៅក្នុងសហរដ្ឋអាមេរិក លេងតែ១ផែនទី តែការប្រកួតនៅក្នុងប្រទេសចិនអាចមានលើសពី២ផែនទី។ បន្ទាប់មក គួរតែស្វែងយល់ពីព័ត៌មានលំអិតរបស់ការប្រកួត អ្នកគួរតែមើលការប្រកួតមួយរបស់ពានរង្វាន់មុនពេលដាក់ភ្នាល់។ វិធីនេះអាចជួយអោយយើងដឹងច្រើនពីអ្វីដែលយើងនឹងផ្សងសំណាង។ លើសពីនេះទៅទៀត អ្នកក៏នឹងស្វែងយល់ពីក្រុមដែលមានប្រៀបក្នុងការប្រកួត នៅក្នុងពានរង្វាន់ទាំងមូល។ ជាហេតុដែល អាចមើលឃើញថាក្រុមណាដែលខ្លាំងជាង ហើយមានឳកាសច្រើនជាងឈ្នះការប្រកួតដែលនឹងប្រព្រឹត្តិទៅ។ អ្វីដែលសំខាន់ជាងគេនោះទៀតគឺជ្រើសរើគេហទំព័រសំរាប់ភ្នាល់កីឡាអេឡិចត្រូនិក។ យើងមានការប្រៀបធៀបវេបសាយលេងល្បែងកំសាន្តនិងភ្នាល់កីឡាដែលអ្នកអាចចូលអាន។ គេហទំព័រភាគច្រើនមានការផ្តល់ជូនរង្វាន់បន្ថែមសំរាប់ការដាក់ប្រាក់លើកដំបូង។ ប្រាក់បន្ថែមនោះអាចជួយអោយអ្នកលេងដោយទំនុកចិត្ត ហើយបង្កើតឳកាសបន្ថែម។ យើងសូមអោយយោបល់ថា ចាប់ផ្តើមលេងភ្នាល់ក្នុងកំរិតតិច ដោយដាក់ប្រាក់ភ្នាល់ល្មមៗ ដោយប្រើប្រាស់ការព្យាករណ៍ និងសភាវគតិរបស់អ្នក។
- Seasons
- 2021, 2022